Monday - Sunday, 24/7
Call us now +855 092 914 160
ទំព័រដើម
អំពីពួកយើង
អ្នកគ្រប់គ្រងមន្ទីរពេទ្យ
ប្រវត្តិអ្នកដឹកនាំមន្ទីរពេទ្យ
ប្រវត្តិមន្ទីរពេទ្យ
សេវាកម្ម
សេវាកម្មគ្លីនិក
សេវាកម្មគាំទ្រ
បុគ្គលិក
វេជ្ជបណ្ឌិត
គិលានុបដ្ឋាយិកា
ផ្សេងៗ
ព័ត៌មាន
ថ្មីចុងក្រោយ
ទំនាក់ទំនង
ភាសា
ខ្មែរ
អង់គ្លេស
Appointment
Our Facebook Latest News
Gate all update news here
ថ្ងៃ ចន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យបង្អែកបាធាយបានចែករំលែកឱសថប៉ារ៉ាសេតាម៉ុល 500mgជូន៖ ១ មន្ទីរពេទ្យបង្អែក ជើងព្រៃ ចំនួន ១៥០០០ គ្រាន់ ២ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បាធាយ ចំនួន ៥០០០០គ្រាប់ និង ឱសថចាញ់កូនចំនួន ៦កេះ ដើម្បីយកទៅបម្រើសេវាជូនប្រជាពលរដ្ឋដែលមកទទួលប្រើប្រាស់សេវាសុខភាព! #វប្បធម៌ចែករំលែក
2024-12-17 01:41 AM
Batheay Refferal Hospital
#មន្ទីរពេទ្យបង្អែកបាធាយ បាន ឆ្លងកាត់ការអនុវត្តការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាព មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្របកម្រិត២ ចំនួន១០ ក្នុងមួយកម្រិត សម្រាប់ការវាយតម្លៃនៅដំណាក់កាលនៃការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ។
2024-12-11 02:00 PM
Batheay Refferal Hospital
ថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តាងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបាធាយ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរពេទ្យ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម គណៈប្រតិភូ និងក្រុមការងារ សមាជិកព្រឹទ្ធសភាភូមិភាគទី២ ដែលបានឧបត្ថម្ភឱសថ Acetaminophen 500mg ចំនួន 150 000 Tabs មកដល់មន្ទីរពេទ្យបង្អែកបាធាយ សម្រាប់បម្រើសេវាជូនអតិថិជន។ សូមប្រសិទ្ធិពរជ័យសិរីមង្គលដល់ឯកឧត្តម និងគណៈប្រតិភូ ក្រុមការងារ សមាជិកព្រឹទ្ធសភាភូមិភាគទី២ ទាំងអស់ សូមជួបប្រទះនូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច!🙏🙏🙏❤️❤️❤️
2024-11-30 12:24 PM
Batheay Refferal Hospital
ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ប្រាក់ ម៉ានីឡា អនុប្រធានគម្រោង USAID-EQHA II, Dr. Edward Chappy ព្រមទាំងក្រុមការងារអ្នកវាយតម្លៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ ក្រោមកិច្ចសហការនិងគាំទ្រពីការិយាល័យធានាគុណភាពនៃនាយកដ្ឋានមន្ទីរពេទ្យ បានចុះទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកបាធាយ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងផ្ដល់ការគាំទ្របច្ចេកទេសក្នុងដំណើរការរៀបចំមន្ទីរពេទ្យឲ្យបំពេញតាមស្ដង់ដារ នៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមការងារសម្របសម្រួលទទួលស្គាល់គុណភាពប្រចាំមន្ទីរពេទ្យ ព្រមទាំងសហការីពាក់ព័ន្ធមួយចំនួន។ ក្នុងដំណើរទស្សនកិច្ចនេះ បានឲ្យមន្ទីរពេទ្យបាធាយឃើញនូវគម្លាត ចំណុចខ្វះខាត ភាពខ្លាំងមួយចំនួនថែមទៀត ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅខាងមុខនា ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៧
2024-11-12 01:17 PM
Batheay Refferal Hospital
នៅរសៀល,ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកបាធាយ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ណែនាំការបង្ការនិងត្រួតពិនិត្យការចម្លងរោគដល់មន្ត្រីសុខាភិបាលដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីណែនាំដល់បុគ្គលិកទាំងអោយយល់ដឹងអំពីសារៈសំខាន់នៃ ការអនុវត្តលើការងារបច្ចេកទេសដោយគោរពតាមបទដ្ឋាន IPC។
2024-10-30 06:31 AM
Batheay Refferal Hospital
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារតំណាងនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល,ក្រុមការងារតំណាងមន្ទីរសុខាភិបាល និងក្រុមការងារតំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា បានមកបង្រៀន និងបង្ហាញអំពីរបៀបប្រើប្រាស់ ឡដុតសំណល់វេជ្ជសាស្ត្រ។ 👉គួរបញ្ជាក់ផងដែរថា÷ មន្ទីរពេទ្យបង្អែកបាធាយ បានទទួលឡដុតសំណល់វេជ្ជសាស្ត្រដែលឧបត្ថម្ភដោយអង្គការ JICA តាមរយៈនាយកដ្ឋានមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តកំពង់ចាម។ តាងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ សូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអង្គការ JICA ដែលតែងតែគាំទ្រ ដល់មន្ទីរពេទ្យបង្អែកបាធាយ។ សូមប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការដល់ថ្នាក់ដឹកនាំ ក្រុមការងារទាំងជួបប្រទះនូវសេចក្តីសុខនិងសុភមង្គលជានិរន្តរ៍🙏🙏🙏
2024-10-10 07:27 AM
Batheay Refferal Hospital
#សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ! #មន្ទីរពេទ្យបង្អែកបាធាយ សូមជូនពរជ័យ សព្ទសារធុការ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ឲ្យជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ពេលវេលា និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃា្លតឡើយ! __________________________________________________________________!!!!
2024-10-02 01:55 AM
Batheay Refferal Hospital
ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨,ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ទូច ហួច ប្រធានមន្ទីរពេទ្យបង្អែកបាធាយបានធ្វើបទបង្ហាញស្តីពីលក្ខណៈវិនិច្ឆ័យសម្រាប់មន្ទីរពេទ្យផ្ដល់សេវាគម្រូ ជូនដល់គណៈកម្មការវាយតម្លៃថ្នាក់ខេត្ត ដើម្បីត្រៀមខ្លួនរៀបចំប្រកួតប្រជែងនាពេលខាងមុខ!
2024-09-28 01:13 PM
Batheay Refferal Hospital
កិច្ចប្រជុំបច្ចេកទេសពេលព្រឹកប្រចាំថ្ងៃរបស់មន្ទីរពេទ្យបង្អែកបាធាយ។ ក្រោមការចង្អុលបង្ហាញរបស់ប្រធានមន្ទីរពេទ្យ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បុគ្គលិកថែទាំ ព្យាបាលតែងតែយកចិត្តទុកដាក់លើអតិថិជនដែលបានមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យបង្អែកបាធាយ។ សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកបាធាយជាមន្ទីរពេទ្យបង្អែកកម្រិតCPA2 ដែលស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ 👉សាមគ្គីនិយម 👉វិជ្ជាជីវៈនិយម 👉គណនេយ្យភាព 👉នវានុវត្តន៍ 👉ផ្ដោតលើអ្នកជំងឺ ទាំងនេះគឺគុណតម្លៃស្នូលរបស់មន្ទីរពេទ្យបង្អែកយើងខ្ញុំ🙏🙏🙏😊😊😍
2024-09-21 12:11 PM
Batheay Refferal Hospital
Prev
1
2
3
Next