Monday - Sunday, 24/7
Call us now +855 092 914 160

ប្រវត្តិមន្ទីរពេទ្យ

មន្ទីរពេទ្យបង្អែកបាធាយ ស្ថិតនៅភូមិបាធាយ

ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៦ លើផ្ទៃដីប្រមាណ (៣៥៨៣៥៦ ការ៉េ) មាន៣គារ ដែលមានបរិស្ថានស្អាត និងផាសុកភាព។ ជាមន្ទីរពេទ្យបំពេញសុំណំសកម្មភាពបង្គ្រប់កម្រិត២ មានគ្រែ 80 ដែលផ្តល់សេវាកម្មជាច្រើនដូចជា សង្គ្រោះបន្ទាន់ សម្ភព រោគស្ត្រី ពេទ្យកុមារ ការវះកាត់ទូទៅ អ៊ុលត្រាសោន កាំរស្មីអ៊ិច មន្ទីរពិសោធន៍ ការចាក់បញ្ចូលឈាម ការថែទាំសុខភាពមាត់ធ្មេញ និងគ្លីនិក NCD-ART។ អ្នកផ្តល់សេវាថែទាំសុខភាពប្រកប ដោយជំនាញវិជ្ជាជីវៈខ្ពស់ដែលមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងអ្នកបច្ចេកទេសផ្សេងទៀត។

កាវិវត្តនៃមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកបាធាយ ក្នុងឆ្នាំ ២០០៩, មន្ទីរពេទ្យត្រូវបានបង្កើតឡើង ក្រោមការគ្រប់គ្រងស្រុកប្រតិបត្តិជើងព្រៃបាធាយ ដោយផ្តល់នូវសុំណំសកម្មភាពបង្គរប់កម្រិត១ ដែលមានគ្រែចំនួន 20 និងបុគ្គលិក 14 នាក់ ផ្តល់សេវាចំនួន 6។

នៅឆ្នាំ ២០១៣,ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាធាយត្រូវបានផ្តាច់ចេញពី ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាជើងព្រៃខណៈដែលការសាងសង់អគារមន្ទីរពេទ្យថ្មីមួយបានចាប់ផ្តើមដោយមានជំនួយពីសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារ សហប្រតិបត្តិ ការអន្តរជាតិកូរ៉េ (KOICA) និងត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០១៤។ បន្ទាប់មក ដំឡើងគ្រែរហូតដល់ ៦០ ដែលមានបុគ្គលិក ៣៧ នាក់ និងផ្តល់សេវាកម្មចំនួន ៧ ។

នៅខែធ្នូ ២០១៦, មន្ទីរពេទ្យត្រូវបានផ្តល់អាជ្ញាប័ណ្ណជាកម្រិត២ដោយក្រសួងសុខាភិបាល ដែលបន្ថែមសេវាកម្មមួយចំនួន និងគ្រែត្រូវបានដំឡើងពី ៦០ ទៅ ៨០ នៅ២០២០។

បេសកកម្ម

មន្ទីរពេទ្យបង្អែកបាធាយផ្តល់សេវាថែទាំព្យាបាលសុខភាពជូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកបាធាយ និងក្រៅតំបន់ ប្រកបដោយ គុណភាពខ្ពស់ សុវត្ថិភាព និងសមធម៌។

ចក្ខុវិស័យ

មន្ទីរពេទ្យបង្អែកបាធាយជាមន្ទីរពេទ្យបង្អែកកំរិត២ឈានមុខគេក្នុងការបម្រើសេវាសុខាភិបាលសាធារណៈជូនអ្នកជំងឺ ឬរងរបួសដែលកំពុងស្វែងរក សេវាកម្មថែទាំព្យាបាលក្នុងស្រុក។

គុណតម្លៃស្នូល និងគោលការណ៍ប្រតិបត្តិ

វិជ្ជាជីវៈនិយម

យើងជឿជាក់លើសមត្ថភាព និងបទពិសោធន៏ដែលយើងនឹងផ្តល់ការថែទាំព្យាបាលប្រកប ដោយវិជ្ជាជីវៈខ្ពស់ ហើយប្តេជ្ញាអភិវឌ្ឍអាជីពបន្ត។

សាមគ្គីនិយម

យើងធ្វើការរួមគ្នាដើម្បីធានានូវគុណភាពល្អបំផុត ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។ យើងចូលរួមយ៉ាងពេញលេញនៅក្នុងសកម្មភាពរបស់មន្ទីរពេទ្យដើម្បីដោះស្រាយបញ្ហាប្រឈមតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា

គណនេយ្យភាព

យើងទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងអស់ដែលយើងបានធ្វើ ហើយយើងទទួលខុសត្រូវចំពោះកំហុសទាំងឡាយដែលយើងបានប្រត្តិបត្តិ។

នវានុវត្តន៍

យើងប្តេជ្ញាចិត្តឲ្យមានបរិយាកាសគាំទ្រ និងលើកទឹកចិត្តឱ្យមានគំនិតថ្មី និងការច្នៃប្រឌិតពី បុគ្គលិក សហគមន៍ និងរាល់គំនិតទាំងឡាយ ។

អតិថិជនជាស្នូល

យើងគោរពតម្លៃ ជំនឿ ចំណូលចិត្ត ឯកជនភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារព្រមទាំង សិទ្ធិទទួលបានការអប់រំ និងព័ត៌មាន។

shape1

78

បុគ្គលិកមន្ទីរពេទ្យ

80

បន្ទប់មន្ទីរពេទ្យ

Latest News

icon
Stay Informed: Explore the Latest Updates and News from
Batheay Refferal Hospital
blog1
blog1
blog1