Monday - Sunday, 24/7
Call us now +855 092 914 160

សេវាកម្មគ្លីនិក

ផ្នែកសម្ភព និងរោគស្ត្រី

យើងមានផ្តល់សេវាជូននូវការសម្រាលកូន ពន្យាកំណើត ការរំលូតកូនដោយសុវត្ថិភាព ការចាក់វ៉ាក់សាំង ការពិនិត្យរកមហារីកមាត់ស្បូន និង VCCT

ផ្នែកសម្ភព និងរោគស្ដ្រីនៃមន្ទីរពេទ្យបង្អែកបាធាយមានផ្ដល់សេវាកម្មដោយក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ ចំណេះដឹង ជំនាញច្បាស់លាស់ប្រកបក្រមសីលធម៌ និងឧបករណ៍ទំនើបៗ ទីកន្លែងស្អាត អនាម័យល្អ មានផាសុកភាពជូនអតិថិជនដែលមកទទួលសេវា។

​ យើងមានការផ្ដល់សេវាថែទាំមុនសម្រាល កំឡុងពេលសម្រាល ក្រោយសម្រាល(សម្រាលដោយធម្មជាតិ សម្រាលដោយវះកាត់ សម្រាលកូនពិបាកដោយប្រើឧបករណ៍......) និងបញ្ហារោគស្រ្ដីផ្សេងៗ។ ផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកបាធាយបម្រើសេវាកម្មជូនអ្នកជំងឺដោយយកចិត្តទុកដាក់ផ្ដោតលើគុណភាព និងសុវត្ថិភាពជាចម្បងស្របតាមបេសកម្ម ចក្ខុវិស័យ និងគុណតម្លៃរបស់មន្ទីរពេទ្យ។

ផ្នែកវះកាត់

ពួកយើងមានផ្តល់សេវាកម្មព្យាបាលជំងឺផ្នែកការវះកាត់តូច ការវះកាត់ធំ និងការវះកាត់ឆ្អឹង។

ផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកបាធាយ ផ្តល់ការវាយតម្លៃ ពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការព្យាបាលវះកាត់ដល់អ្នកជំងឺពេញវ័យ ដោយក្រុមគ្រូពេទ្យជំនាញ និងឯកទេសដែលមានបទពិសោធន៏ខ្ពស់ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ស្របតាមស្តងដារ។

ផ្នែកជំងឺទូទៅ

យើងផ្តល់សេវាជូននូវការព្យាបាលជំងឺសម្រាកពេទ្យ រួមទាំងការថែទាំជំងឺទូទៅ និងជំងឺរបេង។

ផ្នែកជំងឺទូទៅស្ថិតនៅក្រោមគោលគំនិតនៃការថែទាំរួមគ្នាដែលធ្វើការរួមគ្នាជាមួយផ្នែកពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ ដើម្បីផ្តល់ការថែទាំយ៉ាងទូលំទូលាយចំពោះជំងឺសម្រាកពេទ្យ។

ផ្នែកជំងឺកុមារ

យើងផ្តល់សេវាជូនរួមមានការថែទាំសុខភាពកុមារទូទៅ និងការថែទាំទារកទើបនឹងកើត។

ផ្នែកកុមារគឺត្រូវថែរក្សាសុខភាពរបស់កុមារចាប់ពីកំណើតដល់អាយុក្រោម15ឆ្នាំ ដើម្បីឱ្យដំណាក់កាលដំបូងនៃជីវិតមានសុខភាពល្អ បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការលូតលាស់ប្រកបដោយគុណភាព និងជួយកាត់បន្ថយ ឬរំសាយកង្វល់របស់ឪពុកម្តាយ និងក្រុមគ្រួសារនៅពេលកូនឈឺ។ ក្រុមគ្រូពេទ្យកុមារយើងខ្ញុំផ្តល់ការថែទាំកុមារទូទៅ ព្យាបាលជំងឺឯកទេស និងស្មុគស្មាញដែលពិបាកព្យាបាលដោយក្រុមគ្រូពេទ្យឯកទេស។

ផ្នែកសង្គ្រោះបន្ទាន់

សេវាកម្មគ្លីនិករបស់យើងគឺផ្តល់ជូននូវការធ្វើរោគវិនិច្ឆ័យពីការរងរបួស គ្រោះថ្នាក់ចរាចរណ៏ និងជំងឺស្រួចស្រាវ។

ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកបាធាយ មានក្រុមវេជ្ជបណ្ឌិត អ្នកជំនាញគិលានុបដ្ឋាយិកា និងក្រុមពហុជំនាញផ្សេងៗទៀតដែលមានបទពិសោធន៏ខ្ពស់កំពុងរងចាំផ្តល់សេវា និងមានបំពាក់ឧបករណ៍វេជ្ជសាស្ត្រយ៉ាងពេញលេញ និងសេវារថយន្តសង្គ្រោះ 24/7 ដែលគ្រប់គ្រងដោយវេជ្ជបណ្ឌិត។

ផ្នែកបែងចែងជំងឺ ពីគ្រោះជំងឺក្រៅ

យើងមានផ្តល់ប្រឹក្សាដល់អ្នកជំងឺ បែងចែងជំងឺ ដែលត្រូវបានអនុញ្ញាត ឬចេញវេជ្ជបញ្ជាជូនអ្នកជំងឺ។

ផ្នែគពិគ្រោះជំងឺក្រៅជាផ្នែកដំបូងនៃការផ្តល់សេវារបស់មន្ទីរពេទ្យដែលតភ្ជាប់យ៉ាងទូលំទូលាយទៅកាន់ផ្នែកផ្សេងៗ ទៀតដូចជាផ្នែកចុះឈ្មោះ(PMRS),បែកចែកជំងឺដំបូង(Triage), សង្គ្រោះបន្ទាន់ អេកូសាស្ត្រ ថតកាំរស្មី ទីពិសោធន៍ បញ្ជរបង់ប្រាក់ និងឱសថស្ថាន។ គោលបំណងនៃការផ្តល់សេវាពិគ្រោះជំងឺក្រៅគឺកាត់បន្ថយជំងឺសម្រាកពេទ្យ ដើម្បីលើកស្តួយជីវភាពប្រជាជន។

គ្លីនិកជំងឺឆ្លង និងមិនឆ្លង

ពួកយើងមានផ្តល់សេវាកម្មជូននូវកាព្យាបាលជំងឺរ៉ាំរ៉ៃ (NCD) និងការព្យាបាលជំងឺប្រឆាំងមេរោគអេដស៍ (ART) និងPEP

សេវាកម្មនេះត្រូវបានរចនាឡើងសម្រាប់ការពិនិត្យ ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការអប់រំ ដើម្បីកាត់បន្ថយអត្រាមរណភាពរបស់អ្នកជំងឺ ដែលផ្តល់ដោយអ្នកជំនាញផ្នែកគិលានុបដ្ឋាក និងវេជ្ជបណ្ឌិត។

គ្លិនិកសុខភាពមាត់ធ្មេញ

សេវាកម្មរបស់យើងគឺផ្តល់ការប្រឹក្សា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលធ្មេញ។

គ្លីនិកធ្មេញត្រូវបានដំណើរការដោយទន្តបណ្ឌិតឯកទេសប្រកបដោយគុណភាពខ្ពស់ផ្អែកលើស្តង់ដារវិជ្ជាជីវៈនៃទន្តព្ទ្យវិទ្យា តាមរយៈចំណេះដឹងដែលមានកម្រិតខ្ពស់ និងទាន់សម័យ។